អំពីយើងខ្ញុំ

តើលោកអ្នកសុបិន្តចង់ធ្វើដំណើរទៅកាន់ប្រទេសកាណាដាមែនទេ?

Dream Canada Visa ជាក្រុមហ៊ុនពិគ្រោះយោបល់អន្តោប្រវេសន៍ ដែលមានទីតាំងស្ថិតនៅក្នុង ទី​ក្រុង Surrey ប្រទេសកាណាដា ក្បែរទីក្រុង Vancouver ។ នៅពេលដែលអ្នកពិគ្រោះយោបល់ជាមួយ Dream Canada Visa លោកអ្នកទទួលស្គាល់ពី ភាពស្មោះត្រង់ គុណភាព និងភាពជឿជាក់ ដែលពាក្យទាំងបីនេះជាតម្លៃរបស់ ក្រុមហ៊ុននេះ។ Dream Canada Visa អាចធ្វើឱ្យ ក្តីសុបិន្តរបស់អ្នក ក្លាយជាការពិត។

Dream Canada Visa ត្រូវបានដឹកនាំដោយលោក Richard Hoogendoorn លោកជាទីប្រឹក្សា ស្របច្បាប់ ដែលត្រូវបានផ្តល់ការអនុញ្ញាតក្នុងការផ្តល់ដំបូន្មានពីកិច្ចការអន្តោប្រវេសន៍របស់ ប្រទេសកាណាដា ដែលហៅ កាត់ថា ICCRC។ លោក Richard មានចំណាប់អារម្មណ៍ចំពោះប្រទេសកម្ពុជា បន្ទាប់ពីបានធ្វើដំណើរទៅទីនោះ មួយរយៈខ្លី នៅឆ្នាំ ២០០១។

នៅឆ្នាំ ២០០២ លោកបានត្រឡប់មកកម្ពុជាវិញ ហើយបានរស់នៅរយៈពេលបីខែ នៅក្នុងស្រុក ឈូក ខេត្តកំពត ដោយលោកធ្វើជាគ្រូបង្រៀនភាសាអង់គ្លេសស្ម័គ្រចិត្ត។ លោក Richard មានបទពិសោធន៍ជាច្រើនឆ្នាំក្នុងការ ធ្វើការជាមួយជនអន្តោប្រវេសន៍ ដែលបានស្នាក់​នៅក្នុងប្រទេសកាណាដា ជាអចិន្ត្រៃយ៍ និងជនអន្តោ ប្រវេសន៍ ដែលបានស្នាក់នៅរយៈពេល​កំណត់​​​ណាមួយ។ លោកពិតជាស្គាល់ច្បាស់នូវភាពត្រេតអរ និងអារម្មណ៍នៃការ ខកចិត្តក្នុង ខណៈ​​ពេលដែលលោកអ្នកឆ្លងកាត់នូវ ដំណើរការអន្តោប្រវេសន៍នេះ។

នៅប្រទេសកានាដា លោក Richard មាន លោកស្រី Rida​ ភរិយារបស់លោក​ជាអ្នកជំនួយ​កា​រ​ទូទៅ នាងអាច ទំនាក់ទំនង ជាភាសាខ្មែរ ដើម្បីធ្វើឲ្យមានភាពងាយស្រួយដល់អតិថិជន។​

នៅប្រទេសកម្ពុជា លោក Richard បានផ្តល់សិទ្ឋគ្រប់គ្រងការិយាល័យប្រចាំនៅទីក្រុងភ្នំពេញ​ទៅលោកស្រី ឈុន ស្រីលាភ​ និងលោក ច័ន្ទ សំអុល។​ បុគ្គលិកទាំងពីររូបនេះ នឹងរីករាយបំរើ​លោកអ្នកជាភាសាខ្មែរ និង​ ភាសា អង់គ្លេស។​

Close Comments